កំណាព្យ ខ្មែរជួយខ្មែរ
ទឹកភ្នែកខ្ញុំ
បានចុះផ្សាយលើ ខែឧសភា 4, 2009 ដោយ Sambath
ទាញមើលនៅខាងក្រៅ
(more…)
បានចងក្រងជាឯកសារទុកក្រោម៖ កំណាព្យ | មតិ 4 »
បញ្ឈប់ហិង្សា
បានចុះផ្សាយលើ ខែកក្កដា 21, 2008 ដោយ Sambath
បញ្ឈប់ហិង្សា
១
ហិង្សាមិនមែនដំណោះស្រាយ
ហិង្សាកែក្លាយទុកសង្រេង
ហិង្សាបណ្ដាលឲ្យវង្វេង
ហិង្សាជាភ្លេងកើតវិបត្តិ ។
២
សូមមនុស្សចូលចិត្តប្រើហិង្សា
ពេលខឹងពេលថារធ្វើឲ្យស្ងាត់
ខំប្រឹងដោះស្រាយដោយប្រយ័ត្ន
គេចជៀសវិបត្តិដោយហិង្សា ។
៣
ឈប់គិតហិង្សាតទៅទៀត
បញ្ឈប់ឃ្លោងឃ្លាតគ្មានមេត្តា
កុំផ្ដល់ទុកសោកដល់គ្រួសារ
បញ្ចៀសហិង្សាព្រោះខុសច្បាប់ ។
បានចងក្រងជាឯកសារទុកក្រោម៖ កំណាព្យ | មតិ 2 »
ប្រពន្ធល្អច្រើនចាញ់ប្ដី
បានចុះផ្សាយលើ ខែមីនា 26, 2008 ដោយ Sambath
ម្ដេចប្រពន្ធល្អច្រើនចាញ់ប្ដី តើព្រោះហេតុអ្វីសូមនាងគិត
ប្រពន្ធប្រពៃមានគំនិត តែងតែគន់គិតអ្វីប្រសើរ ។
មិនឈ្លោះពេលប្ដីខឹងទោសៈ នៅមុខញាតិជាក់មិនវាយស្មើ
រើសវេលាល្អវិលមកស្នើ ពិគ្រោះផ្លូវដើរដែលប្រពៃ ។
រក្សាកិត្តិយសមេគ្រួសារ មិនប្រើហិង្សាតបសំដី
ចាញ់ព្រោះអត់ធ្មត់អធ្យាស្រ័យ ខុសត្រូវអ្វីៗពិភាក្សា ។
រសសម្លឆ្ងាញ់ត្បិតព្រោះគ្រឿង គ្រួសាររុងរឿងត្បិតភរិយា
ចេះគោរពប្ដីថ្នមចិន្ដា ថ្លៃថ្នូរតម្រាធម៌រមណីយ ។
ចាញ់នោះដើម្បីសេចក្ដីសុខ គ្រួសារខ្ពស់មុខពឹងនារី
ចេះរើសវេលាតួនាទី ពិគ្រោះបញ្ជីពន្លត់ភ្លើងក្នុង ។
យកចេញពី
ដែលនិពន្ធដោយ អ្នកស្រី កែវ ច័ន្ទបូរណ៍
បានចងក្រងជាឯកសារទុកក្រោម៖ កំណាព្យ | មតិ 6 »
ហូលខ្មែរ
បានចុះផ្សាយលើ ខែកុម្ភៈ 12, 2008 ដោយ Sambath
គួរមើលកំណាព្យហូលខ្មែរ ៖
(more…)
បានចងក្រងជាឯកសារទុកក្រោម៖ កំណាព្យ | មតិ 2 »
បណ្ដាំអក្សរខ្មែរ
បានចុះផ្សាយលើ ខែសីហា 31, 2007 ដោយ Sambath
បណ្ដាំអក្សរខ្មែរ
ក កើតបានជាកូនខ្មែរ ខ ខំគិតកែប្រែគំនិត
គ គួរសេពគប់រកបណ្ឌិត ឃ ឃើញត្រូវពិតតាមមាគ៌ា ។
ង ងើបមើលជាតិខ្មែរមូលមីរ ច ចូលសាមគ្គីជួយរដ្ឋា
ឆ ឆោមប្រកបដោយបញ្ញា ជ ជួយស្ដីថាជួយកូនចៅ ។
ឈ ឈប់ស្ងៀមនៅមើលបណ្ដាំ ញ ញឹមចងចាំពាក្យប្រដៅ
ដ ដឹងឲ្យគ្រប់កុំល្ងង់ខ្លៅ ឋ ឋានៈជ្រៅឆ្ពោះទៅមុខ ។
ឌ ឌុកដាន់ដាល់វ៉ៃគ្នាឯង ឍ ឍាលឫកខែងចង់ស្រុក
ណ ណាអង្គុយ កុំសំកុក ត តទៅថ្ងៃមុខក្រែងអាស្រូវ ។
ថ ថាតែធ្វើ មិនព្រមលូក ទ ទាបដូចទូកឬសំពៅ
ធ ធាក់រសាត់តាមទឹកទៅ ន នៅមិននឹងមួយកន្លែង ។
ប បើបានធំគុំស្អប់តូច ផ ផាត់កាត់ខូចចេញឲ្យស្ដែង
ព ពិតជាប្រុសត្រូវប្រឹងប្រែង ភ ភ័យខ្លាចក្រែងកើតខ្ញុំគេ ។
ម មកខិតខំប្រឹងលកលៃ យ.រ យំរកល្បិចគ្នាន់គ្នេរ
ល លបមើលជាតិអស់ផងគេ វ វិលវល់វេរទៅតាមខ្យល់ ។
ស សូមកុំពឹងលើសំណាង ហ ហាមកុំអាងប្រើល្បិចកល
ឡ ឡោមវាយគេកើតរចល់ អ អស់ពិភាល់កើតជាខ្មែរ ។
បានចងក្រងជាឯកសារទុកក្រោម៖ កំណាព្យ | មតិ 2 »
ខ្មែរស្រលាញ់ខ្មែរ
បានចុះផ្សាយលើ ខែសីហា 29, 2007 ដោយ Sambath
ខ្មែរអើយខ្មែរខ្ញុំ ខ្មែររងទុក្ខធំ ដូចភ្នំសង្កត់ ជាច្រើនខែឆ្នាំ ចូរចាំប្រវត្តិ ខ្មែរត្រូវប្រាសព្រាត់ យ៉ាងសែនទារុណ ។ បើខ្មែរបែកបាក់ ខ្មែរនឹងគ្រោះថ្នាក់ ដូចកាលពីមុន ធ្លាក់ក្នុងរណ្ដៅ ជ្រោះជ្រៅសែនធ្ងន់ រងទុក្ខផ្ទួនៗ ឥតមានពេលល្ហែ ។ ចូរខ្មែរចាំថា គ្មានបរទេសណា ពិតស្រឡាញ់ខ្មែរ ជាងខ្មែរស្រឡាញ់ ដូចគ្នាជាតិខ្មែរ បងប្អូនពុកម៉ែ មាមីងយាយតា ។ ខ្មែរអើយចងចាំ សាវតារបានផ្ដាំ ឆ្លាក់ជាប់ថ្មដា មហានគរ ខ្មែរថ្កើងយ៉ាងណា ព្រោះខ្មែរហានក្លា ខ្មែរមានសាមគ្គី ។ ខ្មែរស្រឡាញ់ខ្មែរ ខ្មែរនឹងពូកែ ផុតទុក្ខញាំញី កសាងការពារ ជាតិខ្លាំងគ្មានពីរ បរទេសមូលមីរ កោតក្រែងជាតិខ្មែរ ។ សូមខ្មែរក្រោកឡើង ប្រឹងលើកតម្កើង ពូជសាសន៍ជាតិខ្មែរ ក្នុងស្រុកក្រៅស្រុក រួមគ្នាជួយខ្មែរ កុំខ្លាំងពូកែ តែខាងសម្ដី ។ ព្រះសង្ឃគ្រហស្ថ បើដឹងខ្លួនខុស នឹងច្បាប់វិន័យ ប្រញាប់កែខ្លួន មុនពេលក្សិណក្ស័យ ក្រែងធ្លាក់អវិចី ព្រះប្រោសមិនរួច ។
បានចងក្រងជាឯកសារទុកក្រោម៖ កំណាព្យ | មតិ១ »
មិត្តល្អជួយគ្នាក្នុងគ្រាមានទុក្ខ
បានចុះផ្សាយលើ ខែសីហា 20, 2007 ដោយ Sambath
មិត្តល្អក្រណាស់ បើជួបប្រទះ ប្រឹងប្រែងជួយគ្នា បើមិត្តមានទុក្ខ ខិតខំម្នីម្នា ប្រវេប្រវា ឱ្យរួចទុក្ខធំ។ បើមិត្តមានភ័យ គួរគិតលកលៃ ជួយដោយមនោរម្យ កុំនៅបង្អង់ ជួយដោយសុខុម ឱ្យបានចម្រុងចម្រើនតទៅ។ នេះហៅមិត្តល្អ រកបានដោយក្រ ដែលជាស្រឡៅ នាំកើតក្ដីសុខ ឥតមានហ្មងសៅ តែងចង្អុលផ្លូវ សុភមង្គល ។ ទេវតាឱ្យសុខ តរៀងទៅមុខ មិនដែលមានយល់ នៅរឿងទុក្ខភ័យ ដែលជាអកុសល នាំកើតមង្គល អស់មួយជីវិត ។ បើទៅទីណា អស់បងប្អូនណា គេចូលចិត្តពិត គេកោតសរសើរ ទាំងឆ្ងាយទាំងជិត ស្និតស្នាលស្គាល់មិត្ត ទទួលរាក់ទាក់ ៕
បានចងក្រងជាឯកសារទុកក្រោម៖ កំណាព្យ | មតិ 2 »
ជួយគ្នាក្នុងគ្រាមានអាសន្ន
បានចុះផ្សាយលើ ខែសីហា 14, 2007 ដោយ Sambath
បពិត្រសប្បុរសជាតិខ្មែរប្រុសស្រី ក្នុងក្រៅបុរីរួមឈាមខេមរា ពូជអ្នកអង្គរធ្លាប់ល្បីអស្ចារ្យ កសាងរដ្ឋាចម្រើនល្បាញល្បី ។
ឥឡូវធ្លាក់ខ្លួនកម្សត់អត់ឃ្លាន ខ្លះដើរសុំទានឆ្លងផុតដែនដី អ្នកផងមើលងាយដូចជាទាសី បាយ័នស្ទើរក្ស័យព្រោះអីខ្មាសគេ ។
(more…)
បានចងក្រងជាឯកសារទុកក្រោម៖ កំណាព្យ | ទំលាក់ មួយវិចារ »
ដូងមួយធ្លាយ
បានចុះផ្សាយលើ ខែមេសា 2, 2007 ដោយ Sambath
ដូងមួយធ្លាយ
ផ្លែដូងមួយធ្លាយច្រុះលើដើម មានចំនួនច្រើនយ៉ាកនឹងរាប់
មានតក់មាននាឡិមានគួរគាប់ មួយធ្លាយជ្រុះជាប់តាមវាសនា។
ដូចជាពលរដ្ឋក្នុងនគរ មានខូចមានល្អគរខេមរា
កូនខ្លះបំផ្លាញ ខ្លះរក្សា ខ្លះទៀតប្រាជ្ញា ខ្លះក៏ល្ងង់។
ចៃដន្យដូងស្អុយមានតិចតួច ដទៃមិនខូច មិនគម្រង់
មួយធ្លាយខូចមួយមិនលិចលង់ ដូងល្អជួយយោងផលចំការ។
មិនខុសពលរដ្ឋក្នុងនគរ ភាគច្រើនពលល្អថែខេមរា
ថ្វីបើបុត្រខ្លះចិត្តទោសា គង់ជាតិភ្លឺថ្លាព្រោះបុត្រល្អ។
ឃើញស្អុយមួយផ្លែកុំអាលទ្រាន់ នៅផ្លែរយពាន់ផលបវរ
បុត្រមួយខួរស្អុយ ច្រើនទៀតល្អ គង់នាំនគរឆ្ពោះជ័យអើយ ។
បានចងក្រងជាឯកសារទុកក្រោម៖ កំណាព្យ | ទំលាក់ មួយវិចារ »
Subscribe to:
Posts (Atom)
No comments:
Post a Comment