កំណាព្យស្ដាយក្រោយដោយសំអាតទី

Fast Internet Connection in Cambodia កំណាព្យ (ស្តាយក្រោយ) ដោយ សំអាត ទី Share Text Size Normal Large Extra Large ដោយ ៖ អប្សរា ថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០១០ ម៉ោង ១៧:០៤ រៀបរាប់​ដោយៈ សំអាត ទី កូន​ដឹង​កំហុស​ដែល​កូន​បាន​ធ្វើ នេះ​ជា​គ​ង្វើ​មួយ​សែន​អា​ប្រី​យ៍ ធ្វើបាប​ពុក​ម៉ែ​គាត់​លែង​ហា​ស្ដី កញ្ឆា​ស្រា​ស្រី​ពាល​លា​គ្រប់យ៉ាង ។ ពុក​ម៉ែ​បាន​ប្រាប់​មក​ដល់​កូន​ថា ឱ​កូន​ស្នេហា​កូន​យក​តែ​ម្ខាង បើ​កូន​មាន​ស្រី​ដូច​បើកភ្នែក​ម្ខាង ថែម​ស្រា​តឹកតាង​ដូច​ខ្វាក់​ទាំង​សង ។ កញ្ឆា​អាភៀន​គ្រឿងញៀន​ខ្លាំងក្លា បើ​ជក់​កាលណា​ដូច​គេ​ចាប់ចង វាយដំ​ឈឺចាប់​ដល់​គ្រួសារ​ផង ពុក​ម៉ែ​ចំឡង​ជួយ​កូន​មិន​រួច ។ ពុក​ម៉ែ​តែង​ពន្យល់​មក​កូន​ថា ខ្លួនឯង​ទេ​ណា​ឈឺចាប់​ព្រឺព្រួច ស្ទើរ​រស់​ស្ទើរ​ស្លាប់​ដូច​គេ​ចង​ខ្នួច មិន​ងាយ​ស្រាយ​រួច​ពី​ជាតិ​ពិសពុល ។ ត្រី​ចូល​ក្នុង​លប​ស្រួល​អើយ​ហៅ​ស្រួល ពិបាក​សំរួល​បើសិនជា​ជ្រុល មិន​ងាយ​ចេញ​រួច​ពី​ទ្រុង​អំពល់ កូន​គិត​ឱ្យ​ដល់​មុន​នឹង​សំរេច ។ ម៉ែ​ពុក​រៀបរាប់​មាន​ច្រើន​ក​ក្ដា ប្រាប់​កូន​ស្នេហា​កុំឱ្យ​ឈឺ​សាច់ គ្រឿងញៀន​ទាំងឡាយ​ត្រូវ​កាត់​ឱ្យ​ដាច់ ឃើញ​ជៀស​ជា​ស្រេច​កុំបី​ចង់​ដឹង ។ សភាព​ក្មេង​ពាល​យក​ពី​កំណើត ពុក​ម៉ែ​បង្កើត​ខំ​លាតសន្ធឹង ដុសខាត់​ឱ្យ​ស្អាត​កែ​ច​រិ​ក​ហ្នឹង ខំ​កែ​ប៉ុណ្ណឹង​ចិត្ដ​មិន​រសាយ ។ កម្ម​ពៀរ​ទាន់ហន់​ហើយនឹង​ជាក់ស្ដែង មក​ប៉ះ​កូន​ឯង​ទើប​ដឹងចិត្ដ​ម្ដាយ ថា​ម៉ែ​ថែកូន​ដោយ​គ្មាន​នឹក​ស្ដាយ កំឡាំងចិត្ដ​កាយ​ចង់ឱ្យ​កូន​ល្អ

No comments:

Post a Comment